សូមស្វាគមន៍ SAOYA.BLOGSPOT.COM​....... MY TRADITION, MY WEDDING, MY FAMILY, MY TRAVEL​ មង្គលការខ្ញុំ, ប្រពៃណីខ្មែរ, គ្រួសារខ្ញុំ, ដំណើរកំសាន្តរបស់ខ្ញុំ
loading...

Sunday, March 2, 2014

អាពាហ៍ពិពាហ៍ និងរបៀប​រៀបចំ​តាម​ប្រពៃណីខ្មែរ

អាពាហ៍ពិពាហ៍ គឺជាការនាំកូនស្រីទៅរៀបមង្គលការនៅផ្ទះខាងកូនប្រុស ហើយនាំកូនប្រុសទៅរៀបមង្គលការនៅផ្ទះខាងកូនស្រី ។ ប៉ុន្តែ ដោយសារទំនៀមទំលាប់ប្រពៃណីខ្មែរបានអោយតំលៃខ្ពស់ទៅលើកូនស្រី ដូចនេះហើយ អាពាហ៍ពិពាហ៍ មានន័យថា ការនាំកូនប្រុសទៅរៀបមង្គលការនៅផ្ទះខាងកូនស្រី ។
តាមប្រពៃណីខ្មែរ ការរៀបចំអាពាហ៍ពិពាហ៍ មានរៀបចំតាមលំនាំដូចខាងក្រោម៖

មុនពេលរៀបការ

  • ពិធីចែចូវ : ៣លើក (ជើងទី១-២ ត្រូវជ្រើសរើសស្រ្តីម្នាក់, ទី៣ ត្រូវការស្រ្តី ៣នាក់)
  • ពីធីស្តីដណ្តឹង
  • ពិធីជូនពេលា

ពេលរៀបការ

ថ្ងៃទី ១៖  ថ្ងៃចូលរោង
  • សង់រោងការ (កូនប្រុសជាអ្នកធ្វើ)
  • វេចនំអន្សម នំគម (កូនស្រីជាអ្នកធ្វើ)
ថ្ងៃទី ២៖ ស៊ីកំណត់
  • ហែរកូនកំលោះមកផ្ទះកូនក្រមុំ
  • ពិធីសែនព្រេនជីដូនជីតា
  • ហូបអាហារ
  • ពិធីកាត់សក់
  • សែនក្រុងពាលី
  • ពិធីសូត្រមន្ត
  • ពិធីរៀបរៀងផ្លែឈើ (ជ្រើសរើសក្មេងស្រី៤, ក្មេងប្រុស៤)
  • ពិធីបុកល័ក្ត ធ្វើធ្មេញ
ថ្ងៃទី ៣ : សំពះផ្ទឹម (ចេញយកពាលា, ហែរកូនកំលោះទៅលើផ្ទះកូនស្រី)
  • សំពះផ្ទឹម
  • ពិធីបង្វិលពពិល
  • ពិធីចងដៃ
  • ពិធីបាចផ្កាស្លា
  • ពិធីតោងស្បៃកូនក្រមុំ
  • ពិធីសារកន្ទេល
  • ពិធីលាងអាហារ
  • ពិធីផ្សំដំណេក

ក្រោយពេលរៀបការ

  • រៀបចង្ហាន់ និងយកផ្កាស្លាច្បងទៅវត្ត
  • ទៅសួរសុខទុក្ខញាតិ សណ្តាន សួរសុខទុក្ខញាតិមិត្ត
  • ចុះអាត្រានុកុលដ្ឋាន (សំបុត្រអាពាហ៍ពិពាហ៍) ។




1 comment:

  1. ការ្រៀប្ចំម្ពិធីមង្គល្អាវាហ៍វិវាហ៍នាសមៃយ្យនេះពុំម្មានអ្នក្នាអាចធ្វើបាន្តូច្ការ
    រៀប្រាប់ខាង្លើនោះឡើយ ដូច្នេះហើយ្ប្រពៃយ្យណីទំម្នៀម្ទម្លាប់នេះនិង្បាត់
    ឝាប្សូនយ្យទោវ្បន្តិចម្តងៗដោយ្មិន្តឹងខ្លួន ។
    គួរឱ្យឝ្តាយ្ប្រពៃយ្យណីទំម្នៀម្ទម្លាប់ដ៏ផូរផង្រ់បឝ្ស់ខ្មែរ្យើង ៕

    ReplyDelete